រឿង ៖ ជីវិតអ្នកកោសជប់ ភាគ ១ (១៨+)

មនុស្សកើតមកត្រូវតែចេះរកស៊ីចិញ្ចឹមជីវិត តាមរយៈការប្រកបមុខរបរដែលទាក់ទង
ទៅនឹងវិជ្ជាជីវៈ បញ្ញា និងកម្លាំងរបស់ខ្លួន។ អ្នកមានចំណេះដឹងជ្រៅជ្រះ គេមិនសូវកម្លាំង
កាយតែហត់បញ្ញា ចំណែកឯអ្នកមិនសូវចេះដឹង គឺត្រូវហត់ទាំងកាយនិងចិត្តបន្ដិចហើយ។ និយាយពីរឿងរបស់នាយត្រល់ គាត់បានកើតមកក្នុងពេលដែលប្រទេសកំពុងមានសង្គ្រាម ដែលតម្រូវឲ្យគាត់រត់គេចពីគ្រាប់ផ្លោងរបស់សមមិត្ត និងត្រូវផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយទៀតដើម្បីរក្សាជីវិត ត្បិតទម្រាំតែបានកើតមកគឺត្រូវធ្វើបុណ្យពីជាតិមុនមិនស្ទើរ។ ដោយសារតែកាលៈទេសៈបែបនេះហើយ ទើបធ្វើឲ្យនាយមិនបានសិក្សាដែលជាថ្នាលបណ្ដុះវិជ្ជាអ្វីឡើយ គាត់មានជំនាញតែខាងគេចគ្រាប់ផ្លោង និងតាមដានសម្លេងគ្រាប់ដែលនឹងត្រូវធ្លាក់នៅទីណាតែប៉ុណ្ណោះ។ ប៉ុន្ដែជាភ័ព្វសំណាង ក្រោយពីសង្គ្រាមស៊ីវិលបានផុតរលត់ផុត ដុះពន្លកសន្ដិភាពក្នុងប្រទេសដោយមានការបង្រួបបង្រួមទាំងអ្នកតស៊ូក្នុងស្រុក និងក្រៅស្រុក ទើបប្រទេសបានផុតទុក្ខលំបាកដ៏សែនស្មុគស្មាញមួយនេះ។ ទម្រាំតែប្រទេសមានសន្ដិភាពបរិបូរណ៌ នាយត្រល់មានអាយុ២០ឆ្នាំល្មម តែនាយបានសង្វាតក្នុងការសិក្សាណាស់ ព្រោះខ្លួនបានក្លាយជាអ្នកឈ្លក់នឹងការសិក្សាផ្នែកអក្សរសាស្ដ្រ និងជំនាញ ព្រោះជំនាញគេចគ្រាប់កាលពីសម័យសង្គ្រាម គាត់បានទទួលសញ្ញាបត្របណ្ឌិតទៅហើយ។ ថ្វីត្បិតតែនាយប្រឹងសិក្សាមែន ក៏ប៉ុន្ដែនាយបានជួបប្រទះនូវបញ្ហាជាច្រើនជាពិសេសគឺរឿងលុយកាក់តែម្ដង។ ហឺយ... មិនដឹងធ្វើម្ដេចដើម្បីដោះទាល់បាន នាយយើងក៏បាននឹកភ្នកចង់ប្រកបរបរមួយដែលនាយអាចឆ្លៀតប្រកបបានក្រោយពេលចេញពីរៀន... កំពុងតែអង្គុយសញ្ជប់គិត ស្រាប់តែនាយលឺ
សម្លេងតាយួនម្នាក់ស្រែកពពាយនាយ (កោសជប់ ម៉ាស្សា ធើសាសៃ) ធ្វើឲ្យនាយយើងភ្ញាក់ខ្លួនព្រើតដូចត្រូវឆ្នោត ហើយក៏សុំសួរនាំតាយួនម្នាក់នោះពីរឿងជំនាញកោសជប់នោះ។ អីយ៉ា ដូចជាគ្មានអី្វពិបាកសោះ! នាយយើងឧទាន! តែប៉ុណ្ណេះគឺស្រេចទៅហើយ ចាំចេញពីរៀនចាំអញសាកល្បងម្ដងទៅមើល តើវាយ៉ាងម៉េច! គិតបណ្ដើរ នាយត្រល់បានរៀបចំគ្រឿងកោសជប់ចូលទៅក្នុងហិបតូចល្មមមួយដែលនាយអាចស្ពាយបាន ហើយនាយបានទុកសៀវភៅសិក្សារបស់នាយពីលើសម្ភារៈកោសជប់នោះ រួចក៏បានដើរទៅរៀនបាត់ទៅ។ មួយខែក្រោយមក នាយយើងហាក់ថ្នឹកនឹងការងារថ្មី ដែលអាចផ្ដល់កម្រៃដល់នាយបានចំនួន ធ្វើឲ្យនាយមានអារម្មណ៍ថា ការសិក្សាអក្សរសាស្ដ្ររបស់នាយ នឹងបានសម្រេចដល់គោលដៅ។ មិនដឹងជាព្រេងវាសនាកំណត់យ៉ាងម៉េចទេ មុខរបរកោសជប់ ដែលនាយត្រល់បានចាប់ប្រកបនោះ មិនត្រឹមតែបានជួយឲ្យនាយបានបន្ដសិក្សាអក្សរសាស្ដ្រទេ ប៉ុន្ដែនាយយើងបានទាំងរៀនដល់អក្សរសិចទៀត!!! ហាក.... ម៉េចចឹង??? វាគ្មានយ៉ាងម៉េចទេ ចាំអ្នកនិពន្ធរ៉ាយរ៉ាប់ប្រាប់! នារសៀលមួយ ក្រោយពេលដែលនាយយើងបានចេញពីរៀន នាយយើងបានស្រែកពពាយនាយរឿងម៉ាស្សាកោសជប់ ធ្វើសរសៃ តាមដងផ្លូវ ស្រាប់តែមាននារីវ័យប្រហែល 
៣០សិបឆ្នាំម្នាក់បានបោយដៃហៅនាយឲ្យកោសជប់ខ្យល់ដល់ខ្លួន ព្រោះនាងហាក់ដូចជាចង់ខ្យល់យ៉ាងម៉េចទេ... មើលទៅនារីម្នាក់នោះ សាច់ឡើងត្រលុកត្រលន់ សម្បុរសជ្រះ ត្រគាកសាយ សក់វែងអន្លាយមកដល់ស្មា ហើយនិយាយពីដើមទ្រូងវិញ គឺពើងស្ទើរប្រេះអាវទៅហើយ! នាងម្នាក់នោះនៅផ្ទះមួយតែម្នាក់ឯង ដូចជាមិនមានប្ដី ឬបាវបម្រើនៅជាមួយសោះ! អូរ.... តាមពិតគឺជាអ្នកម៉េម៉ាយចាយរាង ភិនី ទេតើ! នាងជាម៉េម៉ាយស្ដុក អតីតប្ដីនាងជាទាហ៊ានជាន់ខ្ពស់មួយរូបដែលបានស្លាប់កាលពី៣ឆ្នាំមុន ហើយបានបន្សល់នូវទ្រព្យសម្បត្តិជាច្រើនទុកដល់នាង។ តោះនិយាយចូលមកសាច់រឿងរបស់យើងវិញ... អាអូន អាអូន មកនេះ! ភិនី ឧទាន! បាទបង នាយត្រល់ឆ្លើយតប រួចដើរតម្រង់ទៅផ្ទះរបស់នាង។ ភិនីៈ អូនឯងចេះកោសជប់មែនទេ? ត្រល់ៈ បាទបង ខ្ញុំប្រកបរបរនេះ ២ឆ្នាំហើយ។ ភិនីៈ ហឹម បងចង់ខ្យល់យ៉ាងម៉េចទេ គ្មានអ្នកកោសខ្យល់ឲ្យ ចង់ឲ្យប្អូនកោសជប់ឲ្យបង។ តែវាពិបាកត្រង់ថាបងជាស្រី ហឹម ត្រល់ៈ បាទមែនហើយបង ខ្ញុំក៏គិតថាមិនសូវសមដែរ។ តែបងខ្យល់ខ្លាំងឬ? បើថាខ្យល់ខ្លាំងហើយ មិនបាច់គិតច្រើនទេ ចាំខ្ញុំជួយកោសជប់ឲ្យព្រោះនេះជាមុខរបររបស់ខ្ញុំ ខ្ញុំមិនបំពានហួសពីវិជ្ជាជីវៈខ្ញុំទេ។ ភិនីឆ្លើយទាំងញញឹមលាក់គំនួចៈ ហឹម អញ្ចឹងក៏បានដែរ ធ្វើម៉េចបើឈឺហើយ។ ត្រល់ញញឹមទាំងឆ្ងល់ ហើយគិត (អុញ ម៉េចបានជាគាត់មិនពឹងអ្នកជិតខាង???) និយាយរួច អ្នកទាំងពីរក៏បានដើរចូលក្នុងផ្ទះ និងចាក់សោររបងត្រឹមត្រូវ ដើម្បីរៀបចំកោសជប់។ ម៉ែអាថ្លែនអើយ!!! យាយប៉ិនេះ ត្រគាកអីក៏សាយល្អម៉េះវ៉ី? មើលហ្នរ ឡើងត្រលុកត្រលន់ល្អណាស់! ត្រល់បានដើរពីក្រោយភិនីបណ្ដើរ និងលួចមើលរាងភិនីបណ្ដើរ លេបទឹកមាត់បណ្ដើរ ចលនទ្រព្យរបស់នាយយើងក៏ខឹងបណ្ដើរៗ ហេហេ សង្ស័យណាស់នេះ!!!! ភិនីៈ ខ្ញុំទៅប្ដូរសម្លៀកបំពាក់សិន អង្គុយលេងនៅទីនេះហើយអូន... ត្រល់ឆ្លើយបាទ ហើយអង្គុយលើសាឡុងពូក រង់ចាំអ្នកម៉េម៉ាយផ្លាស់សម្លៀកបំពាក់ ហើយនាយបានរៀបចំគ្រឿងកោសជប់របស់ខ្លួនជាស្រេច។ ហើយគិតបណ្ដើរ (មិនដឹងជាហេង ឬស៊យទេអញ) កំពុងតែគិតៗ ស្រាប់តែអ្នកម៉េម៉ាយបានស្រែកប្រាប់ថា បងរៀបចំខ្លួនរួចហើយ!!! តែនាយត្រល់ភ្ញាក់ខ្លួនព្រើត ព្រោះតែនាយមិនដែលបានឃើញមាននារីណាម្នាក់ចោមពុងបញ្ចេញគល់សុដន់ប៉ុនត្រឡោកដាក់មុខនាយ ធ្វើឲ្យនាយក្ដៅខ្លួនភាយ និយាយរៀងរដិបរដុបដូចឡានធ្លាក់ក្រឡុក!!!

No comments:

Powered by Blogger.